កាលវេលានៃបញ្ហាជម្លោះ

បញ្ហាជម្លោះព្រំដែនកាន់តែមានភាពតានតឹងខ្លាំងឡើងនៅចុងខែកក្កដាឆ្នាំ2025

ដែលបណ្តាលឱ្យមានការផ្លាស់ទីលំនៅជាច្រើនរបស់ជនស៊ីវិល។ ខាង

ក្រោមនេះជាព័ត៌មានលម្អិត និងពេលវេលានៃបញ្ហាជម្លោះព្រំដែន៖

២៨ ឧសភា

ទាហានកម្ពុជាម្នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលនៃការផ្ទុះអាវុធរយៈពេលខ្លី នៅតំបន់មុំបី ខេត្តព្រះវិហារ ដែលជាតំបន់មួយនៅក្នុងទឹកដីកម្ពុជា។
១៥ កក្ដដា

ប្រទេសកម្ពុជាបានដាក់ពាក្យស្នើសុំជាផ្លូវការមួយទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ( ICJ )ដើម្បីស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ ចំពោះការរំលោភបំពានព្រំដែនរបស់ប្រទេសថៃ។
២២ កក្កដា - ៣១ កក្កដា

កម្ពុជាបានផ្អាកការនាំចូលទំនិញពីប្រទេសថៃ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ប្រទេសថៃ ដែលមានការទប់ស្កាត់ប្រេងឥន្ធនៈ អ៊ីនធឺណិត និងអគ្គិសនី និងការបិទព្រំដែនជាឯកតោភាគីមកលើប្រទេសកម្ពុជា។
១៦ កក្កដា

ទាហានថៃម្នាក់បានដើរជាន់មីននៅតំបន់មុំបី ហើយធ្វើការចោទប្រកាន់មកប្រទេសកម្ពុជាថាបានដាក់បង្កប់មីនថ្មីៗ។
២៤ កក្កដា - បច្ចុប្បន្

មេទ័ពភូមិភាគ ២ របស់ថៃបានរារាំងការចូលទៅកាន់ប្រាសាទតាមាន់ធំ។ នៅពេលដែលភាពតានតឹងរវាងភាគីទាំងបីរកាន់តែកើនឡើង ទាហានថៃបានបើការបាញ់ប្រហារដែលនាំឱ្យមានជម្លោះរហូតមកដល់ពេលបច្ចុប្បន្ន។

ដើមខែមិថុនា

ប្រទេសកម្ពុជាបានព្យាយាមចរចារដោយសន្តិវិធី ប៉ុន្តែភាគីថៃបដិសេធ មិនព្រមសហការជាមួយ។
១៩ មិថុនា

មានការបែកធ្លាយសារសន្ទនាតាមទូរសព្ទរវាងនាយករដ្ឋមន្រ្តីថៃ និង ប្រមុខដឹកនាំកម្ពុជា សម្តេច ហ៊ុន សែន ដែលបង្កឱ្យមានការខឹងសម្បារពីសំណាក់ប្រទេសថៃ បង្កឱ្យស្ថានភាពនយោបាយថៃមានអស្ថិរភាព។
១ កក្កដា

នាយករដ្ឋមន្រ្តីថៃត្រូវបានព្យួរពីតួនាទី ដែលបង្ហាញយ៉ាងច្បាស់លាស់ពីអស្ថិរភាពនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃ។
២៣ កក្កដា

មានការផ្ទុះមីនជាលើកទី ២។ ភាគីថៃបានសម្រេចចិត្តបណ្តេញឯកអគ្គរាជទូតកម្ពុជាចេញពីប្រទេសរបស់ខ្លួន ហើយហៅឯកអគ្គរាជទូតរបស់ខ្លួនទៅប្រទេសវិញ។

ភាពតានតឹងផ្នែកការទូត

ជម្លោះព្រំដែននាពេលថ្មីៗនេះ បានធ្វើឱ្យទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដែលបណ្តាលឱ្យមានការមិនទុកចិត្ត និងអរិភាពនឹងគ្នា។ ទោះបីជាប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់គ្នាក៏ដោយ យ៉ាងណាមិញបញ្ហាជារួម និងភាពតានតឹងផ្នែកនយោបាយក៏នៅតែបន្តកើតមានឡើងដោយបន្សល់ទុកនូវសន្តិភាពមួយមិនពេញលេញ។